Ronaldo ប្រាប់​ឲ្យ​មិត្ត​រួម​ក្រុម​កែប្រែ​ចំណុច​នេះ ប្រសិន​ចង់​មាន​គ្រាប់​បាល់​ច្រើន

តារា​ឆ្នើម Cristiano Ronaldo នឹង​ត្រូវ​ចូល​ជួយ​ក្លឹប​ Man Utd តតាំង​ក្លឹប​ស្ករ​គ្រាប់​ខៀវ Everton នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ។ កន្លង​ទៅ​នៅ UEFA Champions League កីឡាករ​វ័យ ៣៦ ឆ្នាំ ទើប​តែ​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្លឹប ទល់ Villarreal ហើយ​អ្នក​គាំទ្រ​ក៏​កំពុង​ទន្ទឹម​រង់ចាំ​ចង់​ឃើញ CR7 រក​គ្រាប់​បាល់​បន្ថែម។

16329505480042

បញ្ជាក់​ថា ស្ថិតិ​ ៦ ប្រកួត​នៅ​រដូវ​កាល​ថ្មី ២០២១/២២ Ronaldo គេ​រក​បាន ៥ គ្រាប់​ហើយ​ឲ្យ​ក្លឹប Man Utd។ យ៉ាង​ណា​តាម​ការ​ចុះ​ផ្សាយ​របស់ ESPN បាន​ឲ្យ​ដឹង​ថា Ronaldo ជឿជាក់​ថា​ក្លឹប​អាច​បង្កើត​ស្ថិតិ​គ្រាប់​បាល់​ល្អ​ជាង​នេះ ប្រសិន​ក្រុម​ទាំង​មូល​មាន​ការ​កែប្រែ​នៅ​ចំណុច​ខ្វះខាត​កំឡុង​ពេល​សាង​បាល់​មក​ខាង​លើ។

Cr7 Man Utd Villarreal

ប្រភព​សង្កត់​ធ្ងន់ Ronaldo ចង់​ឲ្យ​មិត្ត​រួម​ក្រុម ​ពេល​ទទួល​បាន​បាល់​ចូល​មក​ដល់​តំបន់​គូ​ប្រជែង គួរ​តែ​លេង​ឲ្យ​បាន​មុត​ជាង​នេះ ហើយ​លេង​ឲ្យ​រហ័ស និង​បញ្ជូន​បាល់​ចេញ​ពី​ជើង​ឲ្យ​លឿនៗ ជៀសវាង​កីឡាករ​ខាង​ក្រុម​គូ​ប្រជែង​មក​ឆក់​យក​បាល់​បាន​មុន។

16327259721875

យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​ការ​ណែនាំ​នេះ យើង​មិន​ច្បាស់​ថា​លោក Ole Gunnar Solskjaer នឹង​សម្រេច​បែប​ណា​ទៀត​ទេ ដ្បិត​អី​ប្រតិកម្ម​របស់​លោក បែរ​ជា​សូម​មិន​បញ្ចេញ​យោបល់​អ្វី​ទាំង​អស់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក